សាធុប្រពៃ

សាធុប្រពៃ

(ដោយៈគឹមសុខា)
សាធុៗឈ្មោះថាប្រពៃ                  ប្រជាគ្រប់វ័យស្រីប្រុសចាស់ក្មេង
ស្ថិតក្រោមពន្លឺរស្មីសូរ្យសែង          ចាកផ្ទះសម្បែងចូលមកបូជា។
នាឱកាសបុណ្យ(កឋិន)វត្ត             ពាមបួនកំណត់ថាជាវេលា
សាទរអឹងកងប្អូនបងយាយតា         មាមិងកុមារមានធម៌សាមគ្គី។
លះកាត់កំណាញ់បានឈានជើងចូល  រាល់អង្គស្រួសស្រួលសែនសំសោភី
កាយវាចាល្អច្បាស់ឥតមានពីរ         ចិត្តស្អាត់សំភីបូជាត្រ័យរតន៍។
ម្លោះសូមលោកអ្នករាល់ចាស់កុមារ កើតជាតិ ណាៗ វាសនាកំណត់
អំណាច់សទ្ធាពេលនេះប្រាកដ        សូមបានរួចផុតទុក្ខភ័យទាំងឡាយ។
ប្រកបអាជិពស្វែងរកធនធាន         ប្រាកដជាកមាននោះគឺប្រាក់ចាយ
ចាកទុក្ខកង្វល់អំពល់ចិត្តកាយ         សម្បូណ៍សប្បាយស្រស់ស្រាយហ៊ឺរហារ។
ជុំជួបបងប្អូនកូនចៅញាតិមិត្ត         ភូមិផងនៅជិតសាមគ្គីសាមគ្គា
ស្រឡាញ់រាប់អានមិនមានប្រះឆារ    ទាស់តែងវាចាក៏គ្មានដែរណា។
ដោយបុញ្ញកម្មលោកអ្នកសាង        គឺជាភ័ស្តតាងបារមីរក្សា
បើមានបំណងប៉ងយ៉ាងណា           យ៉ាងណានោះថាសូមសំរេចហោង៕
                                                      ពាមបួន-កូនក្អែក,៩តុលា២០១១

No comments:

Post a Comment