បើមានវាសនា
ក្នុងឱកាសបងបានជួបមាសមុំ
នារដូវភ្ជុំបុណ្យសែនដូនតា
តូចទន់ស្រីស្រស់ប្រៀបបានបុបា្ផ
ធើ្វឱ្យចិនា្តបងប៉នបេតី។
តើអូនកូនចៅលោកអ្នកណាទៅ
បានជាពាលពៅអូនល្អលើសស្រី
តើនៅក្រមុំឬមួយមានបី្ត
សូមស្រស់ប្រណីដាក់ទានសេ្នហ៍បង។
ដឹងទេពេលនេះចិត្តរៀមជំពាក់
លើឆោមនួននាកសី្រស្រស់សេ្នហ៍ស្នង
បើនៅទំនេរចិត្តរៀមសសូមផ្សង
យកស្រស់នួនល្អងជាគូជីវិត។
ប្រសិនមាសស្ងួនមាគូទៅហើយ
បងមិនហ៊ានទ្បើយសូមសី្រអាណិត
មិនបំពានទេណា៎ស្រស់សេ្នហ៍សិ្នទ្ឋ
សូមត្រឹមជាមិត្តបានហើយមាសស្ងួន។
ចំណងសេ្នហ៍នេះបងទុកជាតិក្រោយ
គឺមិនបណោ្តយត្រូវជួបនឹមនួន
សាងស្នេហាថី្មបានទេស្រីស្ងួន
ឱ្យស្រស់ដូចសួនបុបា្ឆណ៎ាសី្រ៕
ដោយៈគឹមសុខា
No comments:
Post a Comment