ពរជ័យបូជា
(ដោយ៖ភិ.គឹមសុខា)
បូជាព្រះពុទ្ធមានតេជៈច្រើន តែងនាំចម្រើនដល់សាធុជនប្រជាប្រុសស្រីនៅគ្រប់តំបន់ ស្ថិតនាបច្ចុប្បន្នរៀងអនាគត។
បូជាព្រះធម៌មានបញ្ញាច្រើន ព្រោះបានក្រវ៉ើនកិច្ចប្រតិ្តបត្តិ
គោរពព្រះធម៌ដោយចិត្តល្អស្អាត ខិតខំសង្វាតប្រតិបត្តិបូជា។
បូជាព្រះសង្ឃពិតត្រង់មានទ្រព្យ ច្រើនល្អគុណគាប់នានាព្រទ្យា
ពីតិចដល់ច្រើនកើនគ្រប់វេលា អំណាច់សទ្ធាបូជាត្រ័យរតន៍។
ប្រាកដកុំឃ្លាតពរបួនប្រការ ដែលព្រះសម្មាទ្រង់បានកំណត់
អាយុ-វណ្ណ-សុខ-ពល ប្រាដក អវសាន្តបំផុតជួបសម្បត្តិបី។
មនុស្ស-ទេវតានិងនិព្វាន បែងចែកជាស្ថានសំរាប់ប្រុសស្រី
កុំបីឃ្លៀងឃ្លាតនូវសម្បត្តិបី សូមមានវិចីសាធុៗហោង៕
ពាមបួន-កូនក្អែក,៩តុលា២០១១
No comments:
Post a Comment