ម្តាយយំនឹកកូន
អកអំបុកពីឆ្នាំមុនៗ ពុកម៉ែគយគន់ចាំមើលផ្លូវទាំងញាតិជិតឆ្ងាយទាំងកូនពៅ ដែលនាងស្រីនៅស្មានថាមក។
កត្តិកឆ្នាំនេះណា៎ពាលពៅ ម៉ែរង់ចាំផ្លូវស្រីពន្លក
ក្រែងក្រុមហ៊ុនឲ្យច្បាប់កូនមក កូនស្រីវិលមកអកជុំគ្រួសារ។
កាលតូចៗកូនជុំម៉ែឪ តត្រុកកូនទៅស្រែចំការ
ឥឡូវកូនឃ្លាតក្រុមគ្រួសារ កូនទៅធ្វើការផ្ទះនឹងគេ។
ម៉ែនៅចាំផ្លូវម៉ែស្រណោះ មិនស្មានថាសោះស្រស់មាសមេ
មកមិនបានរវល់កាត់ដេរ ព្រហ្មលិខិតស្មេរម៉ែគេងយំ៕
ដោយៈបញ្ញាវុធ
No comments:
Post a Comment