រវល់តែស៊ីចស៊ីមិនឈប់ កំណាព្យអភ័ព្វគេបោះបង់
ពាក្យភុជង្គលិលាទម្រង់ យតិ្តភង្គផងគ្មាសល់។
គ្មានអ្នករៀបរៀងចេះចំណាំ ផ្កាឈូករិកប្រាំបួនឥតស្គាល់
គេថាពិបាកវាសលវ៉ល់ ទាំងហាបួនសល់ប៉ុន្មានទៀត។
វប្បធម៍បាត់តម្រាស្រណោះ អក្សរលូនស្មោះគេលែងបៀត
ទាំងឆ័ត្របីជាន់ស្ទើរតែឃ្លាត ក្បួនខ្លះសល់សៀតកៀនជញ្ជាំង។
ចោលអស់សាស័ព្ទកាព្យងាករេ ស៊ីចស៊ីចូលហេគ្មានតតាំង
ព្រោះឥឡូវភ្លែតៗចែងចាំង អង់គ្លេសបារាំងទើបពេញខ្នាត។
កុំឲ្យកំណាព្យជ្រះរប៉ាត់ រប៉ាយសាយសាត់លែងល្បីខ្ចាយខ្ចាត់
ទាំងហាបួនបើតែងឱហាត ខ្វះអីពាក្យស្អាតនឹងបទថ្មី៕
ដោយ៖បញ្ញាវុធ
ដោយ៖បញ្ញាវុធ
No comments:
Post a Comment