ប្រពន្ធ៧ពួក
ឯអង្គសម្តេចព្រះភគវា                  កាលគង់ធម្មាទ្រង់ទេសនា
អំពីលក្ខណះប្រពន្ធណា ​​         មានប្រាំពីរប្រការដោយគ្រប់សព្វ។
ប្រពន្ឋដែលមានគ្រប់លក្ខិណា    មានបួនអស្ចារ្យបីគួរស្អប់
ពេលនេះលេខនីខ្ញុំរៀបរាប់        ត្រូសត្រាយទមា្លប់អធិប្បាយ។
ប្រពន្ឋទីមួយទុកស្មើម្តាយ              ស្រឡាញ់រាល់ថ្ងៃឥតជិនណាយ
ក្នុងចិត្តអាណិតឥតរសាយ             បីដូចជលស័យពុំសាវា។
ទោះកូនខិលខូចក៏ដូចម្តេច             ក៍ម៉ែចាំស្រែកផ្តល់ករុណា
អាសូរបុត្រផ្តល់សព្វអ្វីណា             ដល់កូនសង្សារដោយសង្រ្គោះ។
ប្រពន្ធដែលមានក្តីចិត្តខ្ជប             អាណិតគិតរាប់ប្តីឲ្យរស់
ប្រពន្ឋល្អឲ្យមានកិត្តិយស           ប្តីបានពេញឈ្មោះស្រីល្អពិត។
ប្រពន្ឋពួកទីពីរបោះស្តី               តាមបាលីហៅពិសីស្រីសុទ្ធ
ភរីយាទុកស្មើទាសីពិត               បំរើទាមចិត្តនែម្ចាស់ការ។
សព្វការងារក្នុងក្រៅពុំទំនេរ       ទោះបីស្តីជេរធ្ងន់ម្តេចម្តា
ឱនក្បាលបំរើដល់ភសា្ត             ឥតមានទោសាតទល់សំដី។
ប្រពន្ឋណាចេះអត់ធ្មត់                មិនហារមាត់ខ្ញុំម្ចាស់ប្តី។
ប្រពន្ឋថ្កើងយសខ្ពស់សិរី            ពិតជាប្រពែពុំសាបសូន្យ
ឯបទភគនីភរិយា                         ប្រពន្ឋមានងារស្មើស្រីប្អូន។
គឺស្រឡាញ់បងឥតបីសូន្យ         បីដូចជាប្អូននឹងបងណា
ទោះបងទៅឆ្ងាយជិតក្នុងចិត្ត     នាងរងអាណិតដល់ដេដ្នា។
វិលវិញទើបសប្បាយសាយទុក្ខា ស្មោះពិតឥតថាហ៊ានប្តូរសង្ខារ
តាមបាលីប្រពន្ឋជាចត្វា            សាខាភរីយាស្មើភឿនណា។
សម្លាញ់ទៅបាត់មានទុក្ខា         ស្រឡាញ់អស្ចារ្យចិត្តគត់ម៉ត
ប្រពន្ធដែលមានកម្មលចិត្ត       អាសូរអាណិតពេញមុខមាត់។
ដូចមិត្តបាត់មិត្តពីតកំសត់         កម្រប្រាកដមានក្នុងទី្វបា
និប្រពន្ឋពួក៤នោះឯងណា       លុះអស់សង្ខារនាងមានសុខា។
រួចពីភូមិទាំងចតុរា                     លេចចរ់សួ៍គាឥតមានភ័យ
ពីនេះបញ្ញាវុធថ្លាថ្លែង               ប្រពន្ឋបីកន្លែងពេញចង្រែ។
លើកមួយៗមកយកលកលែ   ជួនប្រស់ពិសីស្តាប់អត្ថអាថ៍
ប្រពន្ឋគ្មានក្រិត្យមាននាមា      វធកាភរិយាជាបច្ចា
ចាំចុះវារំអុកជេផ្តាសា             ប្តីផងខ្លោចផ្សាពុំបានស្យើយ
ភរិយាទីពីរចរិតចោរ               លួចចាយបង្ហួរទ្រព្យមានហើយ
ប្តីរកបានខំចាយបងើ្ហយ         ឥតមានស្តាយឡើយទ្រព្យាប្តី
ចុងចប់ឈ្មោះអយ្យាភរិយា    តម្តើងខ្លូនវាប្រើក្បាលប្តី
ការងាក្នុងក្រៅស្រាលឆ្ងន់អី   ទុកលើរូបប្តីបំរើអាត្មា
ប្រពន្ឋបីនេះពេលស្លាប់ទៅវិញណា ច្បាស់ជាមហានរកហោង៕
ទូលយកស្រីមួយណា          នរកច្បាស់ការណ៍ព្រោះគិតខុស
សង្ខែបបែបនិដិ្នតា                  ផ្ញើទួអក្ខរាផ្តាំប្រុសៗ
បួនខាំងដើមរៀបការចុះ       បីខាងចុងនោះកុំស្នេហា
ជួនពរបានសុខាភិវឌ្ឍនះ      រីកចំរើនច្បាស់រាល់កិច្ចការ
ពីនេះទៅមុខអស់ទុក្ខា           សូមដាក់ប៉ាក់កាបញ្ទប់ខ្លី៕
ដោយៈសេរីបញ្ញាវុធ
* ពន្ធៈមានន័យថាចំណង    ប្រប្រួតមកផងចងកសត្វ
វិលវល់មិនអាចរួចកាត់ ​​​ ដោះស្រាយឱ្យស្រេចរួចអាសន្ន។
រួមមកប្រមុនពន្ឋក្រោយ ​ អានជាបណ្តោយនោះគឺប្រពន្ឋ
មានប្រាំពីរពួកសាធុជន!           កវីនិពន្ឋលោកបានចារចង!
ដោយៈគឹមសុខា

No comments:

Post a Comment