កំណាព្យខ្មែរ

បទពិចារណា
(ពាក្យ៨)
អនិច្ចំ ទុក្ខំ អនត្តា                                 ដែលព្រះសម្មាសម្ពុទ្ធសម្តែង
មនុស្សសត្វក្នុងលោកមិនថាចាស់ក្មេង វិលវល់វង្វេងតាមសភាពពិត។
ទុក្ខំខ្មែរប្រែ ថាភាពជាទុក្ខ                   កង្វាល់ឆ្ងាយសុខអម្ពល់ក្នុងចិត្ត
បង្កស្មាញ់ស្មោគ្រទុក្ខរួមរិត                 សង្ខេបតាមពិតមាន៥ប្រការ។
អនិច្ចំនោះភាពជាការមិនទៀង          កើតស្លាប់តរៀងក្នុងវដ្តសង្សារ
ពីក្មេងដល់ចាស់ផ្លាស់ជាធម្មតា                 ខែប្រាំវស្សាប្តូរតាមរដូវ។
អនត្តា ថាមិនមែនខ្លួន                     ហាក់ដូចមិនជួនផ្ទួននៅលើផ្លូវ
ខ្លួនខ្ញុំទេតើម្តេចថាមិនត្រូវ   ស្មាញស្មោគ្រពេកកូវសូមញាតិពិចារណ៍។
នេះភ្នេកនេះធ្មេញនេះស្បែកសរសៃ ក្រចកជើងដៃហើយទាំងលោមា
នៅជាច្រើនទៀតមិនពណ៍នា                   ជាទីស្នេហារក្សាគ្រប់វេលា។
តាមពិតខ្ចីគេទេលោកអ្នក             ​​ ឥតមានអន់អាក់ជាក់ក្នុងអត្ថា
កើតចាស់ឈឺស្លាប់ជាច្បាប់លោកា   នៃសព្វសត្តាក្នុងភពផែននេះ។
សំខាន់ត្រង់ន័យយើងត្រូវគិត​                 មកលើជីវិតដ៏ខ្ពើមមួយនេះ
ច្រើនឆ្នាំកន្លងយើងត្រូវត្រិះរិះ             មនុស្សមានចំណេះចេះពិចារណា។
ដោយៈគឹមសុខា

No comments:

Post a Comment