កំណាព្យខ្មែរ

ការចិញ្ចឹមជីវិត​ត្រឹមត្រូវ
នៅជាបឋ                   សូមលើកប្រណម                       ទ្វេហត្ថឆ្ពោះត្រង់
ព្រះពុទ្ធព្រះធម៍             ព្រមទាំងព្រះសង្ឃ                        ប្រកបដោយអង្គ
កាយវាចាចិត្ត។
ហើយម្យ៉ាងវិញទៀត            ខ្ញុំបាទសូមឈ្លាត                រាប់អានញាតិមិត្ត
អស់ទាំងប្អូនបង                     ភូមិផងឆ្ងាយជិត              ទៅតាមទឹកចិត្ត
សន្តានស្មោះស។
ក្នុងនាមជាស្មៀ                      ដោយបានខំរៀន                  អំពីព្រះធម៍
ពេលនេះសូមចារ                   អក្ខរាបវរ                           ខេមរ​ អក្សរ
យកមកថ្លាថ្លែង។
មាគ៌ាប្រពៃ                               សម្ពុទ្ធនោះនៃ                 ទ្រង់បានសម្តែង
ខ្ញុំសូមលើកមក                       ពួកធម៍នោះឯង             រ៉ាយរ៉ាប់ចារចែង
ទៅតាមអត្ថា។
លោកអ្នកធ្លាប់                      ព្រះធម៍នោះគឺ                    សម្មាអាជីវា
បើសិនយើងប្រ                   ពាក្យខ្មែរលោកថា               ចិញ្ចឹមជីវា
ទៅតាមផ្លូវត្រូវ។
ពាក្យថា​”សម្មា                      ប្រាជ្ញលោកប្រែថា             សម ល្អពេកកូវ
ជីវៈប្រែថា                             ជាការរស់នៅ                   គឺរស់តាមផ្លូវ
ញាតិមិត្តរាប់អាន។
*​ ចិញ្ចឹមក្របី                       សព្វសត្វឈ្មោលញី              គួរមានសន្តាន
សន្តោសប្រណី                     ដោយមិនប្រកាន់                ថា​"សត្វតិរច្ឆាន"
បំរើរូបអញ។
* ជំនួញជួញដូរ                      ដូចលកអាវខោ                       សម្ភារនានា
ឥវ៉ានប្រើប្រាស់                     ច្រើនណាស់គណនា           សម្រាប់មនុស្សា
ប្រើប្រចាំកាយ។
កុំប្រវ័ញ្ចសោះ                       គឺលកដោយស្មោ                 ញញឹមរីករាយ
លកតាមតម្លៃ                       ថ្លៃថោកសប្បា             ដោយមិនរាយមាយ
ថ្លៃតើបចំនិញ។
មិនលករបស់ហាម                    រដ្ធាបំរាម                            ធ្វើជាទំនិញ
អាភៀន សុរា                      កញ្ឆា នោះចេញ             ជួញមនុស្សនោះវិញ
ក៏មិនគួរ ដែរ។
នៅមានច្រើនទៀ                     សូមអស់ញោមញតិ        ពិចារណ៍ហូរហែ
ខ្ញុំថាប៉ុណ្ណឹង                              មិនទាន់អស់ទេ                  ឈ្លាតនេះបង្វែ
តទៀតអត្ថន័យ។
ពេលស្វែងបានទ្រព្យ                 ប្រសើរគុណគាប់             គួរគិតនិស្ស័យ
ជាតិមុនជាតិក្រោយ                   ឱ្យសំប្រពៃ                    ត្រូវចេះលកលៃ
តាមប្រាជ្ញលោកចារ។
ចេះចែកប្រាក់កាស                    ៤ភាគឱ្យច្បាស់               ទៅតាមទ្រព្យា
មិនថាតិចច្រើន                         ហោចកើនយ៉ាងណា        យោងតាមអត្ថា
ចារចងនោះទៅ។
សងបំណល់ចាស់                     ឱ្យបុលថ្មីផ្លាស់             បោះទៅជ្រស់ជ្រៅ
ហើយនៅមួយទៀត               ​​​ឈ្លាតកប់ទុកនៅ         កំណប់ព្រេងទៅ
ក្នុងភពឯនាយ។
*សងបំណល់ចាស់               លោកចែងចងច្បាស់       សងគុណពុកម្តាយ
លោកអ្នកថ្នាក់ថ្នម                បំពាន់រូបកាយ                     មិនឱ្យអន្តាយ
អាសន្នផ្សេងៗ។
*ឯឱ្យបុលថ្មី                            នៅត្រង់សេចក្តី                   ចិញ្ចឹមកូនឯង
ឱ្យបានរៀនសូធ្យ                    វិជ្ជាផ្សេងៗ                         តាំងពីវ័យក្មេង
សាងភព្វវាសនា។
*បោះទៅជ្រស់ជ្រៅ               ន័យនោះត្រង់នៅ                     ចិញ្ចឹមអាត្មា
មានម្ហូបចំណី                        ត្រីសាច់នានា                       គាប់គួនសង្ខារ
សាងសន្សំបុណ្យ។
*កប់កំណប់ព្រេង                  ន័យនេះជាក់ស្តែង           សាងទានឱ្យសុន្ទរ៍
ចំពោះសមណៈ                        ក្មេងចាស់ជាទុន          សាងទានក្លាយបុណ្យ
ជាព្រេងទ្រព្យច្បាស់។
ធ្វើល្អបានល្អ                          ភាសិតបវរ                       សម្ពុទ្ធទ្រង់ត្រាស់
ពន្យល់សព្វសត្វ                   មិនមានប្តូរផ្លាស់                ចារចែងជាកច្បាស់
សុតន្តបីដក។
ក្នុងនាមជាស្មៀន                  អ្នកដែលបានរៀន                   មិនហ៊ានកុហក់
ចេះចាំតាមក្បួន                      អ្នកប្រាជ្ញបានដក             សម្រងជ្រើសយក
ថ្លែងតាមអត្ថា។
សុខាសូមស្លែះ                         ចប់តែប៉ុណ្ណេះ                    ប្តេកដងប៉ាកកា
ប្រសិនមានខុស                     កំហុសត្រង់ណា                 លោកអ្នកករុណា
មេត្តាខន្តី៕
ដោយៈគឹមសុខា                                                      ពាមបួន កូនក្អែក,ទី៥/០៤/២០១០

No comments:

Post a Comment