ដំណើរជីវិត
នៅពេលរាត្រី ភពផែនលោកិយ៍សែនស្ងាត់រស្មីឆ្ងាយបាត់ រសាត់អារម្មណ៍ចារចង។
រៀបតួអក្ខរា សំតាមចិន្តាដែលប៉ង
ធ្វើជាចំណង ផ្កួបចងជាអនុស្សា។
ថ្ងៃនេះរីករាយ ស្អែកប្រែខ្វល់ខ្វាយចិន្តា
នេះជាវាសនា ដែលព្រហ្មលោកចារកម្រិត។
អនិច្ចំ ទុក្ខំ អនត្តា ទាំងបីពិត
តែងញ៉ាំងជីវិត ត្រូវប្រព្រិត្តតាមបែបប្រួលប្រែ។
មគ៌្គាជីវិត ភ្លឺនិង ង ងិតបង្វែ
មិនរើសក្រុងស្រែ ទុក្ខនៅជាប់ក្បែរាល់អាត្មា។
ខ្លះសើចសប្បាយ ខ្លះទៀតរីករាយកាមា
ព្រិលអស់នេត្រា ដោយយល់ខ្លួនថាល្អឯក។
ដោយៈគឹមសុខា ៦.៧.១០
No comments:
Post a Comment