កុំប្រាជ្ជចាកក្បួន7.10.2010
វិជ្ជាជាទ្រព្យគាប់ប្រសើរ នាំមនុស្សយើងដើរត្រង់ផ្លូវសុខ
វិជ្ជាកកើនចម្រើនភូមិស្រុក វិជ្ជានាំសុខសព្វជនប្រុសស្រី។
មានវិជ្ជាមានទ្រព្យជាពាក្យពិត ញ៉ាំងឲ្យជីវិតមានសេរី
មានជនគេតែងក្រែងភក្តី ទោះហាស្ងាបក្តីជនគេស្តាប់ដែរ។
រៀនចេះរៀនដឹងពង្រឹងស្មារតី កុំភ្លេចនូវអ្វីដែលជនបុព្វេ
បានធ្វើលើខ្លួនខ្ជួនលោកខំថែ ចូរកុំងាករេត្រូវថែឲ្យមាំ។
អក្សរសាស្រ្តវប្បធម៌ជាគ្រឹះជាតិ កាលបើឃ្លាងឃ្លាតចាកលំនាំ
ប្រែប្រួលក្លាយសូន្យទុក្ខក្រៀមក្រំ វិបត្តិដ៏ធំប្រាជ្ញចាកក្បួនដើម៕
ដោយៈគឹមសុខា
No comments:
Post a Comment