ពន្លឺព្រះធម៍
ពន្លឺព្រះធម៍នាំបង្ហាញ់ផ្លូវ នាំឱ្យដើរត្រូវវិថីជីវិត
អប់រំចរិយាបញ្ញាគំនិត មិនឱ្យប្រព្រិត្តទុច្ចរិតទាំងឡាយ។
ពន្លឺព្រះធម៍ពណ៌ស្រស់ត្រចង់ ត្រជាក់ភូរផងសព្វពេញអង្គកាយ
ជនអ្នកមានធម៍មិនដែលខ្វល់ខ្វាយ មនោរម្យស្រស់ស្រាយក្នុងភពទាំងបី។
កាមភព រូបភព អរូបភព គឺមិនជំពប់ធ្លាក់ចុះអវចី
ពន្លឺព្រះធម៍នាំសុខសួស្តី ធម៍នាំប្រុសស្រីឃើញមង្គល។
ពន្លឺព្រះធម៍អាចនាំមនុស្ស មិនឱ្យដើរខុសអាចនាំដល់
និព្វាស្ថានសុខស្រស់និម្ម មិននាំវិលវល់ក្នុងវាលវដ្ត៕
ពាមបួន.៦.៧.១០
No comments:
Post a Comment