ភាពពិត
*.ស្នេហ៍១ចូលមកត្រូវព្រួយចិត្ត
ស្នេហ៍២បង្ខិតចិត្តទោម្នេញ
ស្នេហ៍២បង្ខិតចិត្តទោម្នេញ
៣ស្នេហ៍ស្រែក្រុងបានបំពេញ
៤ស្នេហ៍ចាកចេញ ចូលរោងការ។
៤ស្នេហ៍ចាកចេញ ចូលរោងការ។
*.១.២.៣.៤ ចួនចាប់ពាក្យ
ស្នេហ៍ត្រូវបែកបាកព្រោះ មេបា
៥ខសូមកុំចោទគេសាវ៉ា
ព្រោះកត្តញ្ញូតាសូមប្រណី។
*.នេះជាខ្លឹមសារឆាកល្ខោនស្នេហ៍
ប្តូរផ្លាស់ប្រួលប្រែក្នុងលោកិយ៍
ប្តូរផ្លាស់ប្រួលប្រែក្នុងលោកិយ៍
ស្រឡាញ់រួមរ័ក្សស្ម័គ្រភក្តី
ស្អប់ឈប់ប្រណីមិនវិលត្រើយ។
ស្អប់ឈប់ប្រណីមិនវិលត្រើយ។
*.ធម្មជាតិ ក្នុងលោកគ្មានអ្វីទៀង
ដូចក្តៅហើយភ្លៀងមិនទៀងឡើយ
ដូចក្តៅហើយភ្លៀងមិនទៀងឡើយ
បើយើងប្រកាន់ខ្ចាប់ទុក្ខឥតស្បើយ
ទាំងអស់នេះហើយជាភាពពិត៕
ទាំងអស់នេះហើយជាភាពពិត៕
ពាមបួន-កូនក្អែក.៣០/០៦/១១
No comments:
Post a Comment