លាសិនពាមបួន
(ពាក្យ៨)
យប់នេះព្រឹកស្អែកខ្ញុំនឹងឃ្លាតឆ្ងាយ ជាប់ដោយសំពាយចិត្តនឹកភូមិស្រុក
កំណើតបានកើតនៅភូមិចតុមុខ ទីឋានបានសុខមានភ័ព្វវាសនា។
លាសិនពាមបួនទីឋានមនោរម្យ លាទាំងគ្រៀមក្រំម៉ែឪយាយតា
លាទីលំនៅលាស្រែចម្ការ លាទាំងបុប្ផាលាកក្នុងហឬ ទ័យ។
មើលទៅវេហាស៍តារាភ្លឺផ្លេក ចិត្តខ្ញុំហាក់ផ្លែកដូចជាខ្វល់ខ្វាយ
នឹករឿងជីវិតគិតត្រូវចេញឆ្ងាយ នោះជាសំពាយជីវិតត្រូវផ្សង។
ពាមបួនដួងចិត្តខ្ញុំលាសិនណា លាម្លប់រុក្ខាលាផ្កាស្នេហ៍ស្នង
លាទាំងរលឹក ញាតិមិត្តភូមិផង ដោយមានបំណងចិត្តផ្សងវិលវិញ៕
No comments:
Post a Comment