បើមានវាសនា

បើមានវាសនា
(ពាក្យ៨)
ក្នុងឱកាសបងបានជួបមាសមុំ          នារដូវភ្ជុំបុណ្យសែនដូនតា
តូចទន់ស្រីស្រស់ប្រៀបបានបុប្ផា      ធ្វើឱ្យចិន្តាបងប៉ងបេតី។
តើអូនកូនចៅលោកអ្នកណាទៅ?   បានជាពាលពៅអូនល្អលើសស្រី
តើនៅក្រមុំឬមួយមានប្តី                 សូមស្រស់ប្រណីដាក់ទានស្នេហ៍បង។
ដឹងទេពេលនេះចិត្តរៀមជំពាក់        លើឆោមនួននាកស្រីស្រស់ស្នេហ៍ស្នង
បើនៅទំនេរចិត្តរៀមសូមផ្សង           យកស្រស់នួនល្អងជាគូជីវិត។
ប្រសិនមាសស្ងួនមានគូទៅហើយ    បងមិនហ៊ានឡើយសូមស្រីអាណិត
មិនបំពានទេណា៎ស្រស់ស្នេហ៍ស្និទ្ធ   សូមត្រឹមជាមិត្តបានហើយមាសស្ងួន។
ចំណងស្នេហ៍នេះបងទុកជាតិក្រោយ គឺមិនបណ្តោយត្រូវជួបនឹមនួន
សាងស្នេហាថ្មីបានទេស្រីស្ងួន         ឱ្យស្រស់ដូចសួនបុប្ផាណា៎ស្រី៕
ក្រុងឃ្លាំង,០៤.០៣.២០០៧

No comments:

Post a Comment