រាត្រីស្នេហ៍
គេងលើទ្រូងបងមកពិសី នាពេលរាត្រីបងបំពេ
ក្រោម រស្មីពន្លឺដួងខែ ត្រកងគូស្នេហ៍ក្នុងហត្ថា។
គេងទៅណាពៅបណ្តូលចិត្ត រាត្រីនេះពិតមានចន្រ្ទា
ថ្ងៃនេះជាថ្ងៃអាពាហ៍ពិពាហ៍ ក្រាប់លូនវន្ទាញាតិពុកម៉ែ។
ជាចំណងដៃនៃស្នេហា ស្មោះលុះសង្ខារក្ស័យឥតប្រែ
រាត្រីនេះមានពន្លឺខែ បងថ្នមគូស្នេហ៍ស្មោះភក្តី។
គេនទៅៗពៅកន្និដ្ឋា ក្រោមពន្លឺថ្លាគូស្នេហ៍ថ្មី
ច័ន្ទថ្លាស្រស់ប្រោសព្រំរាត្រី ជូនពរស្នេហ៍ថ្មីគូបុព្វេ។
គេងទៅណាមុំកុំបារម្ភ ស្នេហ៍យើងសុខុមក្រោមដួងខែ
គេងលើទ្រូងបងៗបំពេរ ថ្នមស្រស់មាសមេលុះមរណា៕
ពាមបួន,១៤/១២/២០០២
No comments:
Post a Comment