សួស្តីឆ្នាំថ្មីឆ្នាំថោះ
ឆ្នាំខាលឆ្នាំចាស់ផ្លាស់ចេញទៅ ថោះថ្មី ចូលនៅសេរីមង្គល
សូមសុខសួស្តីចូលមានដល់ ចង្រៃកុំយល់មិត្តជិតឆ្ងាយ។
កុំភ្លេចសាមគ្គីជាស្នាដៃ សំល្អប្រពៃឥតខ្វល់ខ្វាយ
ចិត្តមួយថ្លើមមួយគ្រប់រូបកាយ ជ័យោសប្បាយក្នុងឆ្នាំថ្មី។
កុំភ្លេចព្យាយាម ពលកម្ម បន្លែដំណាំដាំថ្មីៗ
ដាំដុះលូតលាស់ស្រស់ខៀវខ្ចី កសិករប្រុសស្រីបានគ្រប់គ្រាន់។
កូនក្មួយនៅជ័យអ្នកសិក្សា មានក្រុមរចនាជាសម្ព័ន្ធ
ជោគជ័យការងារណា៎យុវជន សព្វអស់តំបន់ទឹកដីយើង។
កសាងសាមគ្គីជាធ្លុងមួយ ឈ្មោះថាលើកស្ទួយ ជាតិបានថ្កើង
គ្រប់ជាតិទាំងអស់ទឹកដីយើង សាមគ្គីឈានឡើងកសាងជាតិ។
ជីវភាពធូធារហ្នឹងសប្បាយ ប្រជាលែងខ្វាយខ្វល់អ្វីទៀត
ផ្ទះថ្មផ្ទះក្បឿងដុះរវាទ ឆ្នាំថ្មីសូមឈ្លាតជូនពរជ័យ។
ក្នុងឆ្នាំថ្មីសួស្តីសួស្តី ប្រជាប្រុសស្រីទាំងគ្រប់វ័យ
ពីជើងដល់ត្បូងឥតគ្រោះភ័យ បីភាគជោគជ័យឆ្នាំថ្មីនេះ។
ដោយ៖គឹមសុខា.11/03/11
No comments:
Post a Comment