បានត្រឹមសោកា
ដោយ៖គឹមសុខា
រាល់ឆ្នាំបានត្រឹមអ្នកជូនពរគេ
បែភគ្រ្តងាករេមើលខ្លួនឯងវិញ
បានត្រឹមសោកាចិន្តាទោម្នេញ
វាចាហូរចេញ"សូមសុខសប្បាយ"។
ជូនគេច្រើនពេកចំណែកខ្លួនឯង
នៅសល់ចំបែងរែងរួមខ្វល់ខ្វាយ
ក្នុងលានរោងការវាចាក្អាក់ក្អាយ
ស្តាប់គេនិយាយចំអកខ្ញុំថា។
"គេការអស់ហើយណា៎មិត្តសំឡាញ់
ចំណែកឯងវិញតើដល់ពេលណា?
បានឆីក្បាលជ្រូកក្រេបទឹកសុរា
ប្រាប់ខ្ញុំផងណា៎កុំនៅបង្អង"។
ពេលនោះខ្ញុំភាំងកាំងស្មារតី
ដាក់មុខចុះដីចិត្តត្រឹមសៅហ្មង
ហើយប្រឹងហារស្តីបន្លំអ្នកផង
អីទេប្អូនបងពេលដល់ដឹងហើយ។
ពេលនេះបានត្រឹមចិត្តសោកា
ស្រពោនចិន្តាទុក្ខឥតស្បើយ
ទឹកភ្នេកឯកាធ្លាកទៀតហើយ
ដំណាងចម្លើយចិត្តសោកា៕
ពាមបួន-កូនក្អែក,១០.១០.២០១០
No comments:
Post a Comment