កំណាព្យខ្មែរ

ថ្លែងរឿងបងសេង
*ខ្ញុំសូមលើកហត្ថថ្វាត់ឆ្ពោះត្រង់ រំលឹកដល់អង្គព្រះសម្ពុទ្ធ
ព្រះធម៍ព្រះសង្ឃល្អ បរិសុទ្ធ គឺជាមកុដនៃលោកា។
*ជាតិនេះឥតភ័ព្វជាប់មានឈ្មោះ ឈ្មោះគេដាក់នោះអ្នកពីកា
មិនតូចចិត្តឡើយព្រោះវាសនា ដែលមាននេត្រាងងិតទ្វេ។
*ឱបសំពៀតមួយជារាល់ថ្ងៃ ឈើជ្រាត់ជាប់ដៃតាមផ្ទះគេ
អស់ញាតិមិងមាជាជាតិខ្មែរ ជាតិផ្សេងផងដែរមានមេត្តា។
*មាត់ផ្លុំដៃខំប្រឹងរាវរក កូនខ្លុយដើមពករកបទា
មួយបទពីរបទតាមត្រូវការ ដែលអស់មិងមាឱ្យខ្ញុំផ្លុំ។
*សៀងបទភ្លេងហាក់មិនពិរោះ ក៏តែពីព្រោះមកពីខ្ញុំ
ជាអ្នកពីការនៅតែខំ ខ្ចីភ្លេងរណ្តំសុំទានអ្នក។
*មួយពាន់ពីរពាន់តាមសទ្ធា អនុមោទនានោះជាជាក
បានឡើងឋានសួគ៌ សុខ ត្រជាក ប្រជាគ្រប់អ្នកគ្រប់ៗជាតិ។
ខ្ញុំឈ្មោះថាច់សេងជាតិជាខ្មែររស់នៅស្រុកស្រែក្បែរញោមញាតិ
ភូមិផ្នោរការផ្កាព្រោងព្រាទខេត្តឃ្លាំងមកទៀតត្បូងវៀតណាម។
ដោយៈគឹមសុខា

No comments:

Post a Comment