ខ្ញុំមិន!!!!!!!
ខ្ញុំមិនលេបថ្នាំព្រោះរឿងស្រី ដោះដៃមានថ្មីចោលរូបខ្ញុំ
ញាតិអើយកុំស៊ើចយំ គេលែងដៃខ្ញុំព្រោះពាក្យ“ក្រ”។
ទៅចុះមាសស្ងួនឥតបញ្ហា មិនស្តាយទេណាស្នេហ៍នោះហ្ន៎
បងនៅពីឆ្ងាយសូមជូនពរ ស្នេហ៍ក្រោយបានល្អកុំទឹកភ្នេក។
ខ្ញុំមិនកើតទុក្ខព្រោះស្រីថា “ក្រក្សត់ទ្រព្យា”គេសូមបែក
ស្នេហ៍អូននិងបងត្រូវរំឡេក ដុល្លាមកជ្រែកស្នេហ៍ឧត្តម។
នេះជាការពិតមិនដោះសា ឧុះឱដុល្លាឆក់ស្នេហ៍ខ្ញុំ
ត្រឹមសោកស្តាយតែមិនគ្រៀមក្រំ ក្រមែនណាមុំស្រីវរលក្ខ។
ខ្ញុំសូមមិនស្រក់ទឹកនេត្រា ដែលព្រាត់ស្នេហាស្រីមិនស្ម័គ្រ
ស៊ូឱ្យទ្រូងក្តៅតឹងអួលអាក ទៅចុះវរលក្ខតាមត្រូវការ។
រឿងជួបហើយព្រាត់នៃសត្វលោក មានច្រើនគកូកជាធម្មតា
រឿងអូននិងបងព្រាត់ស្នេហា ស្រក់ទឹកនេត្រាដើម្បីអ្វី។
បើគេចាកចេញដោយបំណង នៃស្រស់នួនល្អងខ្វះភក្តី
ឃើញមានភ្លេចក្រស្រវាថ្មី ្្្ ទៅចុះណា៎ស្រីលាគ្រប់ជាតិ៕
គឹមសុខា
No comments:
Post a Comment