បះសេ្នហ៍ចុងស្រល់

បះសេ្នហ៍ចុងស្រល់
(ដោយ៖គឹមសុខា)
ប្រវត្តិស្នេហ៍កម្មបណ្តាំលោកិយ៍             រឿងសេ្នហ៍អប្រីយ៍កាកីតម្រាប់
បងស្រក់ទឹកភ្នេកបេះដូងឈឺចាប់          បះស្នេហ៍តម្រាប់រឿងនាងកាកី។
អូនចោលចំការស្រែប្រែមកនៅក្រុង       ស៊ីវិល័យអូនលង់នៅទឹកដីថ្មី
ភ្លេចស្រែចម្ការស្នេហាភក្តី                   រត់តាមប្រុសថ្មីមិនខ្ចីមើលបង។
បងកាត់ពីស្រែលើងមកទីក្រុង              បំណងបំរុងជួបស្រស់ស្នេហ៍ស្នង
ដីក្រុងដីថ្មីហ្ឬទ័យហ្មួរហ្មង                    អួនភ្លេចក្តាមខ្យងបងត្រូវទឹកភ្នេក។
ប៉ាកកាកវីស្តីរឿងស្នេហ៍កម្ម                 ចារចងបណ្តាំទុកជាចំណែក
ស្នេហាយុវវ័យប្រែប្រួលអនែក        ប្រុសស្រក់ទឹកភ្នេកព្រោះរឿងស្នេហា។
ប្រវត្តិស្នេហ៍កម្មចងចាំជានិច្ច                មិនអាចបំភ្លេចវិចខ្ចប់ចិន្តា      
កាកីផិតក្បត់ព្រោះល្មូបទណ្ហា               អូនក្បត់សេ្នហាដុល្លាបាំងភ្នេក។
                                                      ក្រុងព្រៃនគរ៣០.១២.២០១១

No comments:

Post a Comment