ផ្តើមរឿង
ក្នុងឱកាសនេះខ្ញុំសូមចារចង ទុកជាចំណងដៃអនុស្សា កូនសៀវភៅតូចតាមសព្ទសារ បែបបទភាសាខេមរាជាជាតិ។
ទ្វេហត្ថប្រណមសូមក្តីខន្តី សំណាក់ប្រុសស្រីសព្វអស់ផៅញាតិ
បំណងចង់ថែវប្បធម៍ជាតិ ទំនេរខំឈ្លាតរៀបតួអក្ខរា។
ខ្ញុំមិនជុំនាញដូចជាកវី ប៉ែកខាងសម្តីមានថ្វីវោហារ
លែបខាយសារស័ព្ទចាប់អក្ខរា បន្ទន់ចិន្តាអ្នកអាននោះទេ។
ម្លោះសូមកុំសើចហើយកុំរិះគន់ អត្ថបទនិពន្ធមានជាហូរហែរ
ទុកជាចំណងដៃឆ្នៃជាកេរ្តិ៍ សម្រាប់កូនខ្មែរចំណងអនុស្សា។
*ចំណងអនុស្សា គឺជាអ្វីមួយ ដែលស្ថិតនៅ ក្នុងសតិអារម្មណ៍ មនុស្សគ្រប់ៗគ្នា ។ហើយយើងគ្រាប់គ្នា តែងមិន ចេះរក្សានូវអ្វីដែលខ្លួនមាន លុះដល់ពេលរសាត់ឆ្ងាយផុតទៅ ទើបនឹកស្រណោះជាខាងក្រោយ ...!
*ម្លោះខ្ញុំខំបំពេញនូវអ្វីមួយដើម្បីជាប្រយោជន៍ដោយអត្ថយ៉ាង នោះឯង។ កូនសៀវភៅ“ចំណងអនុស្សា”នេះទើបមានជា រូបរាង ជាចំណងដៃអនុស្សាវ រីយ៍របស់អ៊ុំង្វៀនវ៉ាំងដេននៅខេត្ត វាលប្រើស (ដុងណាយ)បាន ផ្ញើ មកជូនខ្ញុំនូវកំណាព្យ ជាច្រើនដែលគាត់បានស្រាវជ្រាវ របស់អ្នកនិពន្ធខ្មែរជាច្រើន រូប។ សូមថ្លែង អំណរ គុណ!
* អវសាន្តកថា ទាំងទ្វេហត្ថា លើកសច្ចាផ្សង
ជូនពរលោកអ្នក សម្រេចបំណង សប្បាយកន្លង
ក្នុងភពលោកិយ។
ជីវភាព ល្អ បានប្រទះពរ បវរភក្តី
ដែលពុទ្ធអង្គ ទ្រង់បានត្រាស់ស្តី បរិស័ទប្រុសស្រី
មាន៤ប្រការ។
អាយុ វណ្ណៈ សុខៈ ពលៈ មានគ្រប់វេលា
ប្រចាំជីវិត នៅគ្រប់ទិវា ហើយមានជយា
ពួកមារទាំងឡាយ។
បើសិនលោកអ្នក ដែលមានឆន្ទៈ បំណងទាំងឡាយ
សូមបានសម្រេច ឥតមានខ្វល់ខ្វាយ បានសុខសប្បាយ
តរៀងទៅហោង។
ពាមបួន,ថ្ងៃទី ១៤/០២/២០១១
អ្នករៀបរៀង
**************************
No comments:
Post a Comment